ក. E-banking
ខាងក្រោមនេះជាលក្ខណៈនៃការប្រើប្រាស់E-banking មួយចំនួនរបស់ធនាគារអេស៊ីលីដាៈ1. សេវាអេស៊ីលីដាយូនីធី
សេវាអេស៊ីលីដាយូនីធី អនុញ្ញាតឱ្យលោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារបាន (ដែលក្នុងនោះរួមទាំងការដកប្រាក់តាមម៉ាស៊ីនអេធីអឹម របស់ធនាគារអេស៊ីលីដា ដោយមិនប្រើប័ណ្ណអេធីអឹម) តាមរយៈទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ ដូចខាងក្រោម ៖
- ពិនិត្យមើលអត្រាប្តូរប្រាក់
- ពិនិត្យមើលសមតុល្យគណនី
- ពិនិត្យមើលរបាយការណ៍គណនីសង្ខេប
- ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ
- ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងគ្នា
- ទូទាត់វិក្កយបត្រ (ទឹក ភ្លើង អ៊ីនធើណែត ឬទូរស័ព្ទ ។ល។)
- បញ្ចូលទឹកប្រាក់ទូរស័ព្ទដៃ
- សេវាផ្សេងៗទៀត

ប័ណ្ណអេស៊ីលីដា គឺជាប័ណ្ណចេញដោយធនាគារអេស៊ីលីដា ជូនដល់អតិថិជនដើម្បីធ្វើប្រតិបត្តិការតាមម៉ាស៊ីនដកប្រាក់ដោយ ស្វ័យប្រវត្តិ (ATM) នៅក្នុងប្រទេសកម្ពុជា និងឡាវ និងតាមម៉ាស៊ីនឆូតកាត របស់ធនាគារអេស៊ីលីដា ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់បំផុត ។
អត្ថប្រយោជន៍
- អាចដកប្រាក់ និងទូទាត់ផ្សេងៗ បានតាមតម្រូវការ និងឆាប់រហ័ស ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍
- ងាយស្រួលក្នុងការទូទាត់ចំណាយផ្សេងៗ តាមរយៈម៉ាស៊ីនឆូតកាតអេស៊ីលីដា នៅតាមហាងទំនិញ សណ្ឋាគារ ឬក្រុមហ៊ុននានា ដោយមិនចាំបាច់ដាក់សាច់ប្រាក់តាមខ្លួន
- មានសុវត្ថិភាពក្នុងការគ្រប់គ្រងសាច់ប្រាក់
- ចំណេញពេលវេលា
លក្ខខណ្ឌតម្រូវ
- អតិថិជនត្រូវមានគណនីមួយ (គណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ) ជាមួយធនាគារអេស៊ីលីដា
- ជានីតិជន ដែលមានអាយុចាប់ពី ១៨ឆ្នាំ
- មានអត្តសញ្ញាណប័ណ្ណប្រជាជន លិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណផ្សេងៗដែលមានសុពលភាព
ការប្រើប័ណ្ណអេស៊ីលីដាបន្សំ
- ប័ណ្ណអេស៊ីលីដាបន្សំ អាចផ្តល់ជូនបុគ្គលផ្សេងៗទៀតបាន (ដែលក្នុងនោះរួមទាំងអ្នកដែលមានអាយុតិចជាង១៨ឆ្នាំផង ដោយផ្អែកទៅតាមការស្នើសុំរបស់ម្ចាស់ប័ណ្ណអេស៊ីលីដា)
- ម្ចាស់ប័ណ្ណអេស៊ីលីដា និងម្ចាស់ប័ណ្ណបន្សំ អាចមានកម្រិតកំណត់ ឬការកំណត់ទំហំប្រតិបត្តិការប្រចាំថ្ងៃដូចគ្នា
- ម្ចាស់ប័ណ្ណអេស៊ីលីដា ត្រូវទទួលខុសត្រូវចំពោះរាល់ការដកប្រាក់ និងថ្លៃសេវាតាមរយៈការប្រើប្រាស់របស់ប័ណ្ណបន្សំ ក៏ដូចជាការទទួលខុសត្រូវចំពោះការមិនគោរពទៅតាមលក្ខខណ្ឌរបស់ ម្ចាស់ប័ណ្ណបន្សំ
ខ.សេវាឥណទាន
លោកអ្នកតែងតែចង់ឱ្យមុខរបរជំនួញមាននិរន្តរភាពយូរអង្វែង និងស្វែងរកនូវឱកាសដ៏ប្រសើរដើម្បីវិនិយោគបន្ថែមទៀត ឬឆ្លៀតឱកាសដើម្បីទាញយកនូវផលប្រយោជន៍ពីមុខរបរជំនួញនោះ។ អ្នកជំនួញទាំងអស់តែងតែគិតថាមុខរបរជំនួញគឺជាអាយុជីវិតរបស់ខ្លួន ហើយចង់ឱ្យមានការរីកចម្រើនជានិច្ចមិនត្រឹមតែចង់បានប្រាក់ចំណូល ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងប្រាក់ចំណេញក៏ខ្ពស់ផងដែរសម្រាប់ស្ថិរភាពយូរអង្វែង និងការរីកចម្រើនតទៅអនាគត។ ដើម្បីឱ្យមានការរីកចម្រើនបាននោះ ដើមទុនគឺជាកត្តាចម្បងក្នុងការចាប់ផ្តើម ឬពង្រីកមុខរបរជំនួញនោះ ។ធនាគារអេស៊ីលីដា ភីអិលស៊ី គឺជាប្រភពផ្តល់ប្រាក់កម្ចីដ៏មានទំនុកចិត្តដើម្បីទ្រទ្រង់មុខរបរ ជំនួញរបស់លោកអ្នកឱ្យមានការរីកចម្រើន និងធ្វើឱ្យបំណងប្រាថ្នារបស់លោកអ្នកក្លាយជាការពិត។ ការប្រើប្រាស់ផលិតផល និងសេវារបស់ ធនាគារអេស៊ីលីដា ភីអិលស៊ី មិនត្រឹមតែជាមធ្យោបាយដ៏ប្រសើរសម្រាប់មុខរបរជំនួញរបស់លោកអ្នក ប៉ុណ្ណោះទេ ថែមទាំងអាចឱ្យលោកអ្នកបង្កើនជីវភាពរស់នៅ ក៏ដូចជាសុភមង្គលគ្រួសារកាន់តែប្រសើរឡើងទៀតផង ។
- សេវាបញ្ញើ-សន្សំ
- សេវាចាត់ចែងសាច់ប្រាក់
- សេវាហិរញ្ញប្បទានពាណិជ្ជកម្ម
- សេវាផ្ទេរប្រាក់
- សេវាធានារ៉ាប់រងអាយុជីវិត
- ព័ត៌មានខ្លីៗអំពីផលិតផល និងសេវា
គ.សេវាបញ្ញើ-សន្សំ
- សេវាចាត់ចែងសាច់ប្រាក់
- សេវាហិរញ្ញប្បទានពាណិជ្ជកម្ម
- សេវាផ្ទេរប្រាក់
- សេវាធានារ៉ាប់រងអាយុជីវិត
- ព័ត៌មានខ្លីៗអំពីផលិតផល និងសេវា
ឃ. សេវាចាត់ចែងសាច់ប្រាក់
ចំណាយមួយនៅក្នុងចំណោមថ្លៃដើមជាច្រើនដើម្បីដំណើរការអាជីវកម្ម គឺពេលវេលាដែលប្រាក់របស់លោកអ្នកត្រូវស្ទះ ជួនកាលមានរយៈពេលជាច្រើនថ្ងៃក្នុងការបង្វិលទុន បង់ថ្លៃចំណាយផ្សេងៗ ប្រមូលប្រាក់ចំណូល ឬក៏នៅពេលបើកប្រាក់ខែឱ្យបុគ្គលិក ! ទាំងអស់នេះគឺពាក់ព័ន្ធនឹងការចរាចរសាច់ប្រាក់របស់លោកអ្នកគ្រប់ ពេលវេលា ។ ធនាគារ អេស៊ីលីដា មានបណ្ដាញសាខាចំនួន ២៥១ការិយាល័យនៅគ្រប់ខេត្ត-រាជធានី យល់យ៉ាងច្បាស់អំពីមូលហេតុនៃផលលំបាកទាំងអស់នេះហើយដែលនាំឱ្យកើនឡើងនូវថ្លៃដើមអាជីវកម្ម ។ដើម្បីជួយសម្រួលនូវផលលំបាកទាំងអស់នេះ ធនាគារ អេស៊ីលីដា បានប្រើប្រាស់ប្រព័ន្ធ Globus ដែលមានទំនាក់ទំនងប្រតិបត្តិការជាប្រចាំ ដើម្បីបង្កើតនូវបណ្ដុំសេវាចាត់ចែងសាច់ប្រាក់ សម្រាប់តម្រូវទៅនឹងសេចក្តីត្រូវការផ្នែកជំនួញ និងធ្វើឱ្យលំហូរសាច់ប្រាក់របស់លោកអ្នក ដំណើរការទៅយ៉ាងប្រសើរបំផុត ។
ធនាគារ អេស៊ីលីដា នឹងផ្តល់ជូនលោក-អ្នកនូវសេវារហ័សជាមួយនឹងទំនុកចិត្តយ៉ាងរឹងមាំ ដោយមានការគាំទ្រពីអ្នកវិនិយោគអន្តរជាតិ និងកំពុងតែប្រើប្រាស់ប្រព័ន្ធបច្ចេកវិជ្ជាថ្មីបំផុត សម្រាប់ទំនាក់ទំនងទៅសាខាគ្រប់ខេត្ត-រាជធានី
- សេវាលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជន
- សេវាមូលប្បទានបត្រសាច់ប្រាក់
- សេវាបើកប្រាក់បៀវត្ស
- សេវាប្រមូលសាច់ប្រាក់
- សេវាទូទាត់ឱ្យអ្នកផ្គត់ផ្គង់
- សេវាសម្រួលគណនីអតិថិជន
- សេវាបញ្ជាអចិន្រ្តៃយ៍
- សេវាទិញមូលប្បទានបត្រទេសចរណ៍
- សេវាទិញមូលប្បទានបត្របរទេស
- សេវាមូលប្បទានប័ណ្ណ
- សេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាព
- សេវាប្រមូលប្រាក់បង់ពន្ធ
- សេវាលក់លតាបត្រពន្ធ
- សេវាប្រមូលប្រាក់បង់ពន្ធលើអចលនទ្រព្យ
- សេវាកិច្ចសន្យាប្តូររូបិយប័ណ្ណទុកមុន
- សេវាប្តូរប្រាក់
- សេវាហិរញ្ញប្បទានពាណិជ្ជកម្ម
- សេវាផ្ទេរប្រាក់
- សេវាធានារ៉ាប់រងអាយុជីវិត
- ព័ត៌មានខ្លីៗអំពីផលិតផល និងសេវា
ង.សេវាហិរញ្ញប្បទានពាណិជ្ជកម្ម
ភាពជោគជ័យផ្នែកសេដ្ឋកិច្ចនៃអាជីវកម្មរបស់លោក-អ្នក អាស្រ័យទៅលើកត្តាជាច្រើន ។ កត្តាដ៏សំខាន់មួយ គឺការសហការជាមួយនឹងធនាគារមួយដែលលោក-អ្នកអាចជឿទុកចិត្តយ៉ាងពេញ លេញគ្រប់ពេលវេលា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចជួយអាជីវកម្មរបស់លោក-អ្នក តាមរយៈបណ្ដាញសាខាដ៏ធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រព័ន្ធបច្ចេកវិជ្ជាលំដាប់ថ្នាក់ពិភពលោក ។នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០០៧ ធនាគារអេស៊ីលីដា បានចុះកិច្ចព្រមព្រៀងជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីសម្រួលដល់ប្រតិបត្តិការសេវាហិរញ្ញប្បទានពាណិជ្ជកម្មរបស់ខ្លួន ដំណើរការទៅកាន់តែប្រសើរថែមទៀតទូទាំងពិភពលោក ។ កម្មវិធីនេះគាំទ្រដល់ពាណិជ្ជកម្មទីផ្សារបច្ចុប្បន្ន ដោយសម្រួលដល់លំហូរហិរញ្ញវត្ថុនៃទំនិញ និងសេវាកម្មនៅគ្រប់ប្រទេសទាំងអស់ទូទាំងពិភពលោក ។ នៅក្រោមកិច្ចព្រមព្រៀងនេះ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នឹងផ្តល់ការធានានូវរាល់បែបបទដែលចេញដោយធនាគារអេស៊ីលីដា ដោយអនុញ្ញាតឱ្យធនាគារអេស៊ីលីដា ពង្រីកប្រតិបត្តិការហិរញ្ញប្បទានពាណិជ្ជកម្មរបស់ខ្លួនកាន់តែ ទូលំទូលាយថែមទៀតក្នុងសហគមន៍ពាណិជ្ជកម្ម និងជួយសម្រួលដល់អតិថិជនរបស់ខ្លួនក្នុងការធ្វើពាណិជ្ជកម្មក្រៅ ប្រទេស តាមរយៈបណ្តាញធនាគារដៃគូដ៏ធំចំនួន៤៧៧ នៅទូទាំងពិភពលោក ។
ច. សេវាផ្ទេរប្រាក់
សេវាផ្ទេរប្រាក់ គឺជាសេវាមួយដែលធនាគារអនុញ្ញាតឱ្យអតិថិជន ធ្វើការផ្ទេរ ឬទទួលប្រាក់ទាំងក្នុងទូទាំងប្រទេស និងផ្ទេរ ឬទទួលប្រាក់ក្រៅប្រទេស ។ បច្ចុប្បន្ននេះធនាគារអេស៊ីលីដា មានសេវាផ្ទេរប្រាក់បីប្រភេទគឺ ៖- សេវាផ្ទេរប្រាក់ក្នុងស្រុក
- សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈប្រព័ន្ធ SWIFT
- សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈ វ៉េសស្ទឺន យូញៀន
- សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈសេវា Pay Easy (សម្រាប់ពលករខ្មែរ ដែលបម្រើការងារនៅសាធារណរដ្ឋកូរ៉េ)
ឆ. សេវាធានារ៉ាប់រងអាយុជីវិត
តាមរយៈភាពជាដៃគូនេះ ធនាគារអេស៊ីលីដានឹងជួយសម្រួលដល់លោកអ្នកដែលមានតម្រូវការទិញប័ណ្ណ ធានារ៉ាប់រងអាយុជីវិត ពីក្រុមហ៊ុនព្រូដិនសល ដើម្បីការពារលើហានិភ័យគ្រួសារដែលបណ្តាលមកពីគ្រោះថ្នាក់ផ្សេងៗ ។
តើសេវាធានារ៉ាប់រងអាយុជីវិត ជាអ្វី ?
សេវាធានារ៉ាប់រងអាយុជីវិត ជាការធានានិរន្តរភាពនៃប្រាក់ចំណូល ដើម្បីឱ្យជីវភាពរស់នៅរបស់គ្រួសារ ឬអ្នកជាទីស្រលាញ់របស់លោកអ្នកមានស្ថិរភាព ក្នុងករណីមានហេតុការណ៍កើតឡើងក្នុងពេលធានា ។ហេតុអ្វីលោកអ្នកចាំបាច់ត្រូវទិញសេវាធានារ៉ាប់រងអាយុជីវិត ?
- ដើម្បីធានានិរន្តរភាពនៃប្រាក់ចំណូលរបស់គ្រួសារ ឬអ្នកជាទីស្រលាញ់របស់លោកអ្នក
- អាចរៀបចំផែនការហិរញ្ញវត្ថុដ៏ល្អ
- បំពេញក្តីស្រមៃនៃអ្នកជាទីស្រលាញ់របស់លោកអ្នក ឱ្យក្លាយជាការពិត
- សូមចុចទីនេះ សម្រាប់ព័ត៌មានបន្ថែម និងអត្ថប្រយោជន៍ជាច្រើនពីការទិញសេវាធានារ៉ាប់រងអាយុជីវិត ពីក្រុមហ៊ុនព្រូដិនសល
ទំនាក់ទំនង
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ឬចម្ងល់ផ្សេងៗ សូមទាក់ទងភ្នាក់ងារប្រឹក្សាសេវាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុ នព្រូដិនសល ប្រចាំការនៅតាមសាខា ឬការិយាល័យ របស់ធនាគារអេស៊ីលីដា ។ លោកអ្នកនឹងទទួលបានការណែនាំ និងប្រឹក្សាយោបល់អំពីសេវាធានារ៉ាប់រងអាយុជីវិត ដោយបុគ្គលិកមានជំនាញច្បាស់លាស់ ប្រកបដោយភាពងាយស្រួល និងទំនុកចិត្តបំផុត ។រៀបចំដោយ សម្បត្តិ លក្ខណា និង ទុយ វ៉ាន់ស៊ុយ
0 comments:
Post a Comment