Just another free Blogger theme

Total Pageviews

Popular Posts

About

Pages

Powered by Blogger.

Sunday, April 27, 2014

៤. ​គន្លឺះដើម្បីអោយការគ្រប់គ្រងមានការប្រកួតប្រជែងលើ IS មាន ៖
ក.​​​​ ការប្រកួតប្រជែងលើយុទ្ធសាស្រ្តអាជីវកម្មៈ​ ការដឹងអំពីក្រុមហ៊ុនទំនើប​ តើក្រុមហ៊ុនអាចប្រើ ប្រាស់បច្ចេកវិទ្យាពត៏មានអោយមានគុណសម្បត្តិប្រកួតប្រជែង​មានប្រសិទ្ធិភាព និង មានលក្ខណះ ទំនើបដោយរបៀបណា? ការបង្កើតក្រុមហ៊ុនទំនើប និង រក្សាបាននូវផលចំណេញ គឺជាដំណើរមួយ ដ៏ វែងឆ្ងាយ និង​ លំបាកសម្រាប់ក្រុមហ៊ុនភាគច្រើន។ ក្រៅពីការវិនិយោគបច្ចេកវិទ្យាធនធំ ក្រុមហ៊ុនជាច្រើនមិនបារក្សានូវផលប្រយោជន៏ រឺ ផលចំណេញអោយបានគ្រប់គ្រាន់ទេពីអាជីវកម្ម  ហើយពួកគេថែមទាំងមិនបានជម្រុញអោយប្រើ​ បច្ចេកវិទ្យាទំនើបទៀតផង។ ដើម្បីទទួលផល ចំណេញពីបច្ចេកវិទ្យាពត៏មាន​ ដឹងពីលទ្ធភាពផលិតកម្មពិត និង ឆ្លៀតយល់ដឹងពីសមត្ថភាពក្រុម ហ៊ុនទំនើបដោយក្រុមហ៊ុនជាច្រើនត្រូវតែធ្វើកំនែទំរង់។ ពួកគេត្រូវតែផ្លាស់ប្តូរជាមូលដ្ធាននូវ អត្តចរិកធ្វើគំរូអាជីវកម្មថ្មី និង​ បំបាត់ចោលនូវរចនាសម្ព័ន្ធដែលគ្មានប្រសិទ្ធិភាព។
ខ. ការប្រកួតប្រជែងលើសមា្មហរណកម្មៈ តើក្រុមហ៊ុនអាចយល់អាចយល់ពីអាជីវកម្ម និង​ តម្រូវការប្រព័ន្ធសំរាប់បរិយាកាសសេដ្ឌកិច្ចសកលដោយរបៀបណា? កំណើនលឿននៃចំនួនអន្តរជាតិ និង​ ការបញ្ចូលនៃសេដ្ឌកិច្ចសកលទាមទារអោយមានប្រព័ន្ធព័ត៏ មាន( Information System) ដែលអាចគាំទ្រដល់ការផលិត និង លក់ផលិតផលក្នុងប្រទេសផ្សេងៗ។ កាលពីមុនការិយាល័យនៅតំបន់ របស់នៃ​ MNC ( Multinational Corporation) ផ្តោតលើការដោះ ស្រាយបញ្ហាព័ត៏មានផ្ទាល់ខ្លួន។ ភាសាវប្បធម៏ និង​ នយោបាយខុសគ្នាពីប្រទេសមួយទៅ ប្រទេសមួយ ហើយវាអាចផ្តល់នូវ រឿងចំរូងចំរ៉ាស់ និង​ ភាពបរាជ័យលើការត្រួតពិនិត្យការគ្រប់គ្រង ដើម្បីអភិវឌ្ឍន៏ប្រព័ន្ធព័ត៏មាន អន្តរជាតិអោយជឿនលឿន ក្រុមហ៊ុនត្រូវតែអភិវឌ្ឍន៏ Hardware, Softwareស្តង់ដារទំនាក់ទំនងនិង​បង្កើតរចនាសម្ព័ន្ធរាយការណ៏និង ទទួលខុសត្រូវលើវប្បធម៏ឆ្លង។
.ការប្រកួតប្រជែងលើហេដ្ឋារចនាសម្ព័ន្ធ​ និង សំណង់ព័ត៏មាន​ ៖ តើក្រុមហ៊ុនអាចអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ និង​ សំនង់ព័ត៏មានដែលគាំទ្រគោលដៅក្រុមហ៊ុនដោយរបៀបណានៅពេលដែល លក្ខខណ្ឌអាជីវកម្ម និង បច្ចេកវិទ្យាមានការផ្លាស់ប្តូរលឿនដូច្នេះ?​
Information architecture ជាទម្រង់ពិសេសដែលបច្ចេកវិទ្យាព័ត៏មាន (Information Technology) កាន់ កាប់ក្នុងក្រុមហ៊ុនដើម្បីសំរេចបាននូវមុខងារ និង គោលដៅជាក់លាក់។ វាជាការរចនាសំរាប់ប្រព័ន្ធ ប្រតិបត្តិការណ៏ក្រុមហ៊ុនដែលបំរើអោយមុខងារជំនួញមួយៗ និង កំរិតនៃក្រុមហ៊ុន។ ពេលដែល ក្រុមហ៊ុនវិវឌ្ឍខ្លួនក្លាយជាក្រុមហ៊ុនទំនើប Information architecture គឺកំពុងត្រូវបានគេរចនាឡើងជុំ វិញអាជីវកម្ម និង ជាសំនុំប្រតិបត្តិការណ៏ដោយផ្តោតលើមុខងារ និង កំរិតចំរុះ។ ដោយសារអ្នកគ្រប់ គ្រង និង និយោជិកមានទំនាក់ទំនងដោយផ្ទាល់ជាមួយប្រព័ន្ធនេះ វាគឺសំខាន់សំរាប់ភាពជោគជ័យ របស់ក្រុមហ៊ុនរហូតទាល់តែសំណង់ព័ត៏មានអាចបំពេញតំរូវការបច្ចុប្បន្ន និង​ អនាគតបាន។
ឃ. ការប្រជែងលើការវិនិយោគប្រព័ន្ធព័ត៏មានៈ តើក្រុមហ៊ុនអាចកំណត់ពីតម្លៃអាជីវកម្ម នៃប្រព័ន្ធ ព័ត៏មានដោយរបៀបណា?
ការផ្លាស់ប្តូរប្រព័ន្ធ និង អង្គភាពជាទ្រង់ទ្រាយធំ គឺធ្វើឡើងដោយសង្ឃឹមថាការរៀបចំក្រុមហ៊ុនថា អោយ​យុទ្ធសាស្រ្ត គឺស្មុគស្មាន និង ថ្លៃ៕ ការគ្រប់គ្រងថ្នាក់លើត្រូវបានគេរំពឹងថា និង អាចសួរ សំនួរទាំងនេះបានដូចជា តើយើងបានទទួលចំណូលពីការវិនិយោគលើប្រព័ន្ធរបស់យើងដូចអ្វី ដែលយើងគួរទទួលបានឬទេ? តើគូរប្រកួតប្រជែងយើងទទួលបានច្រើនជាងមែនទេ? ការយល់ដឹង ពីថ្លៃ និង ផលប្រយោជន៏ពីការបង្កើតប្រព័ន្ធ តែមួយគឺពិបាកណាស់ ហើយវាគឺគួរអោយភ័យក្នុងការ គិត ថាតើការប្រឹងប្រែងរបស់ប្រព័ន្ធទាំងមូលគឺសមថ្លៃ។
ង. ការប្រកួតប្រជែងលើការត្រួតពិនិត្យ និង ទទួលខុសត្រូវៈ តើក្រុម​ហ៊ុនអាចធានាថាប្រព័ន្ធព័ត៏ មាន របស់ពួកគេត្រូវបានគេប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវផ្នែកសង្គម និង ក្រមសីល ធម៏បានដោយរបៀបណា?


Lorem ipsum dolor sit amet, consectetur adipiscing elit. Pellentesque volutpat volutpat nibh nec posuere. Donec auctor arcut pretium consequat. Contact me 123@abc.com

0 comments:

Post a Comment